(វីដេអូ)រឿង ចន្រ្ទា Full Movie 2017 | Chan Trea Full Movie 2017

(វីដេអូ)រឿង ចន្រ្ទា Full Movie 2017 | Chan Trea Full Movie 2017
ទស្សនាវីដេអូខាងក្រោម
រឿង ចន្រ្ទា ត្រូវបានចាក់បញ្ជាំងជាសាធារណៈដោយស្ថានី​យ​​ទូរ​ទស្សន៍ថ្មីរបស់ Town កាលពីថ្ងៃទី ២៥ កក្កាដា ២០១៧។
ខ្សែភាពយន្តខ្មែររឿង «ចន្រ្ទា» ​បានដាក់បញ្ចាំងជាផ្លូវការនៅកម្ពុជាហើយ ដោយបានបើកសន្និសីទព័ត៌មានដាក់បង្ហាញ នារសៀលថ្ងៃទី ០៧ ខែកញ្ញា ឆ្នាំ២០១៦នេះ ដោយមាន ការចូលរួមពីថ្នាក់ដឹកនាំ​ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ,នាយកប្រតិបត្តិ​ នៃរោងភាពយន្ត Major Cineplex by Celcard ,ចាងហ្វាងផលិតកម្ម LD Picture លោក លៀក លីដា រួមនឹង លោក ឌៀប សុវណ្ណតារា ចាងហ្វាងផលិតកម្ម Red Picture ព្រមទាំងតារាល្បីៗប្រចាំប្រទេសកម្ពុជា ជាច្រើនដួងចូលរួមផងដែរ។ ការបើកសន្និសីទសារព័ត៌មាន​ រឿង «ចន្រ្ទា» បានធ្វើឡើង ក្រោយពីខ្សែភាពយន្ត​ខ្មែររឿងមួយនេះ ទទួលបានគាំទ្រខ្លាំង ពីទស្សនិជន នៅពេលដាក់បញ្ចាំង នៅក្នុងប្រទេសថៃ កាលពីពេលថ្មីៗនេះ។
លោក ប៉ុល វិបូ ហៅ នីត ចាងហ្វាងផលិតកម្មអង្គរ ភីកឈ័រ អ៉ីន (Angkor Picture) បានបញ្ជាក់ឲ្យដឹងថា ផលិតកម្ម អង្គរភីកឈ័រ បានផលិតរួចរាល់ជាស្ថាពរ នៅខ្សែភាពយន្តខ្នាតធំ​មួយទៀត គឺរឿង «ចន្រ្ទា»​​​ បន្ទាប់ពីរឿង «ស្បែកគង់»​ ទទួលបានជោគជ័យខ្លាំង ពេលដាក់បញ្ចាំង ​ដោយខ្សែភាពយន្តនេះ ត្រូវបានផលិតឡើង​ដោយ សម្រិតសម្រាំងអស់រយៈពេលមួយឆ្នាំ សម្រាប់ការប្រកួតប្រជែង នៅលើទីផ្សារអន្តរជាតិ ដើម្បីជាមោទនភាពនៃ សិល្បៈភាពយន្តខ្មែរ។
រូបភាព
No comments :

No comments :

Post a Comment